កិច្ចការសាលា



 ប្រវិត្តរបស់ អេ អឹម ខេ

​​​អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូ អិល ធី ឌី (អេ អឹម ខេ)បានចាប់កំណើត មកពី កម្មវិធីឥណទាន និងសន្សំរបស់អង្គការ Concern Worldwide នៅក្នុងព្រះរាជា ណាចក្រកម្ពុជានៅក្នុងឆ្នាំ១៩៩៣។


ក្នុងកំឡុងពីឆ្នាំ១៩៩៧ដល់ឆ្នាំ១៩៩៩សកម្មភាពឥណទាននិងសន្សំបានចាប់ផ្តើមផ្តាច់ខ្លួនបន្តិចម្តងៗពីកម្មវិធីអភិវឌ្ឍន៍សហគមន៍ទ្រង់ទ្រាយធំរបស់ Concern Worldwide ហើយបានក្លាយទៅជាគម្រោងតាមតំបន់ដាច់​ដោយឡែកប៉ុន្តែស្ថិតក្រោមការគ្រប់គ្រង​របស់អង្គការ​Concernដដែល។

ក្នុងងឆ្នាំ ១៩៩៩ ដោយសារ តែការរីកចម្រើនផ្នែកផលប័ត្រ​ប្រាក់កម្ចី​យ៉ាងឆាប់​រហ័ស លើសពី ១០០០លានរៀល (២៥០០០០ដុល្លារសហរដ្ឋ អាមេរិក) ហើយប្រឈមជាមួយនឹងការផ្លាស់ប្តូរ​ផ្នែក​ច្បាប់គ្រប់គ្រងអង្គ ការ Concern បាន​ចាប់​ផ្តើម​ដំណើរការ​អស់រយៈពេលជាច្រើន ឆ្នាំក្នុងការបង្កើត​ជា​ក្រុមហ៊ុនឯករាជស្របច្បាប់មួយ។​

នៅឆ្នាំ ២០០១ កម្មវិធីឥណទាន និងសន្សំ បានប្រែក្លាយទៅជា ធនាគារ ពន្លឺថ្មី ដែលជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុកម្ពុជា បច្ចុប្បន្ននេះ។ ដំណើរការ នៃការប្រែប្រួលដ៏ច្រើនបានផ្លាស់ប្តូរពី ធីភីធី ទៅជា អេ អឹម ខេ ខូអិលធីឌី ក្នុងកំឡុង ឆ្នាំ២០០២ និង២០០៣។ ឈ្មោះថ្មី អង្គរ មីក្រូហិរញ្ញវត្ថុ (កម្ពុជា) ខូអិលធីឌី (អេ អឹម ខេ) ត្រូវបានសម្រេច ហើយបាន ចុះបញ្ជីជា ក្រុមហ៊ុន ទទួលខុសត្រូវមានកម្រិតនៅក្រសួងពាណិជ្ជកម្ម។ ការកាត់ផ្តាច់បំណុល និងទ្រព្យសកម្មត្រូវបានធ្វើ​ឡើងជា​បន្ត​បន្ទាប់រហូតដល់ចប់សព្វគ្រប់។

គ្រឹះស្ថាន អេ អឹម ខេ បានធ្វើអោយប្រសើរឡើងចំពោះការយកចិត្តទុក ដាក់ របស់ខ្លួន បានតែងតាំង និងពង្រឹងសមាជិក​ក្រុមប្រឹក្សាភិបាល ជ្រើសរើស សមាជិកថ្មី និងចាប់ផ្តើមធ្វើទំនើបកម្មប្រព័ន្ធ និងគោលនយោ បាយ  ដោយផ្សារភ្ជាប់​ជាមួយនឹងសេចក្តីត្រូវការរបស់ស្ថាប័នហិរញ្ញវត្ថុ។ នៅឆ្នាំ២០០៤ អេ អឹម ខេ ទទួលបានអាជ្ញាប័ណ្ណ​ពីធនាគារជាតិនៃ​កម្ពុជា។


ក្នុងឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ ធានាបានចំពោះបំណុលហិរញ្ញវត្ថុ របស់ខ្លួន ជាលើកដំបូង ហើយបង្កើត​យន្តការ​គ្រប់គ្រងការងារសង្គម ដើម្បីវាស់វែងការជះឥទ្ធិពលរបស់ខ្លួនចំពោះសង្គម។

ចាប់តាំងពីកា​រទទួល​បាន​​​ប្រាក់កម្រៃលើកដំបូងនៅឆ្នាំ ២០០៥ គ្រឹះស្ថាន អេ អឹម ខេ បានក្លាយ ទៅជាក្រុមហ៊ុន ដែលមានទ្រង់ទ្រាយធំ បានពង្រីក​វិសាលភាពប្រតិបត្តិការ​​ របស់ខ្លួន នៅទូទាំងព្រះរាជាណាចក្រកម្ពុជា ព្រមទាំង បានបង្កើតនូវ ផលិតផល និងសេវាកម្មថ្មីៗ ជាច្រើន។ ការទទួលឥទ្ធិពល ពីវិបត្តិហិរញ្ញវត្ថុសកលលោក នៅឆ្នាំ ២០០៨ អេ អឹម ខេ ជាគ្រឹះស្ថាននៅតែនាំមុខគេមួយក្នុងចំណោម គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ទាំងឡាយនៅ​ព្រះរាជាណា​ចក្រកម្ពុជា។
 
ទស្សនវិស័យ
ក្នុងសង្គមកម្ពុជា ប្រជាពលរដ្ឋទំាឡាយ មានឱកាសគ្រប់គ្រាន់ និង ស្មើភាពគ្នាក្នុងសកម្មភាព​សេដ្ឋ​កិច្ច​និងសង្គម ដើម្បីធ្វើអោយប្ររសើរ ឡើងនូវជីវភាពរស់នៅ​របស់ពួកគេហើយ​អាចជួយជាវិភាគ​ទានយ៉ាងមាន ប្រយោជន៍ចំពោះការអភិវឌ្ឍន៍ ប្រទេសជាតិ។
ក្នុងនាមជា គ្រឹះស្ថានមីក្រូហិរញ្ញវត្ថុ ភាពជាអាទិភាពរបស់ គ្រឹះស្ថាន អេ​ អឹម ខេ បានងាកចេញពីការផ្តោតទៅលើការពង្រីកវិសាលភាពមកពង្រឹងអោយមាននិរន្តរភាពផ្នែកហិរញ្ញវត្ថុ និងប្រតិបត្តិការ ហើយក៏រក្សាបាននូវគោលដៅសង្គម របស់ខ្លួនផងដែរ។

បេសកកម្ម
«
ជួយដល់ប្រជាពលរដ្ឋក្រីក្រភាគច្រើនក្នុងគោលបំណងជួយធ្វើអោយប្រសើរឡើងនូវជីវភាពរស់នៅរបស់ពួកគេ តាមរយៈការផ្តល់ សេវាមីក្រហិរពា្ញវត្ថុសមស្រប និងឋិតថេរ។
គោលការណ៍ណែនាំ របស់ គ្រឹះស្ថាន អេ អឹម ខេ៖
គ្រឹះស្ថាន អេ អឹម ខេ នឹងផ្តល់សេវាមីក្រូហិរញ្ញវត្ថុដល់ប្រជាជនក្រីក្រនៅ ក្នុងប្រទេសកម្ពុជា ដែលមានវិន័យហិរញ្ញវត្ថុរឹងមាំនៅគ្រប់កម្រិត។

គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាបើកទូលាយនិងអោយមានតម្លាភាពនូវគ្រប់ ផ្នែក ទំាងអស់នៃការគ្រប់គ្រង និង​ប្រតិបត្តិការ។

គ្រឹះស្ថាន អេ អឹម ខេ បេ្តជ្ញាធ្វើការអភិវឌ្ឍន៍ដំណើរការ/សេវាកម្ម និងប្រកាន់ខ្ជាប់នូវអត្តចរិត និងស្តង់ដា ដើម្បី​ ធានាអោយបាននូវការបម្រើសង្គមប្រកបដោយប្រសិទ្ធភាពខ្ពស់ដោយរួមទាំងការការពារ        អតិថិជន។

អេ អឹម ខេ គឺជាគ្រឹះស្ថានរៀនសូត្រដែលការផ្លាស់ប្តូរ និងការចែករម្លែក នូវព័ត៌មាន ដ៏សមស្រប នឹងរួមចំណែក ដល់ការអភិវឌ្ឍន៍បុគ្គលិក ការបណ្តុះបណ្តាល ព្រមទាំងចូលរួមចំណែក ក្នុងការកែលម្អ គោលការណ៍ និង ប្រព័ន្ធ។



ផលិតផល​ និង សេវាកម្ម
​ផលិតផលរបស់គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានរៀបចំឡើងដើម្បីបំពេញទៅ តាម​តម្រូវការផ្នែក ហិរញ្ញវត្ថុរបស់អតិថិជន ព្រោះរបៀបនៃការរស់នៅ និង ប្រភព​ចំណូលរបស់ពួកគេមានការប្រែប្រួល។ គ្រឹះស្ថាន អេ​ អឹម ខេបានផ្តល់​ផលិតផល​កម្ចី សន្សំ និងផ្ទេរប្រាក់ក្នុងស្រុក
អតិថិជនទូទៅរបស់គ្រឹះស្ថាន អេ អឹម ខេ គឺជាអតិថិជនធនាគារភូមិដោយធ្វើ ការប៉ាន់ប្រមាណលើ ចំនួនឥណទាន ខ្នាតតូចតាមរយៈឥណទានក្រុម ដែល មានការធានា។ ដោយផ្អែកលើលំហូរ នៃ ចំណូល អតិថិជន អាចធ្វើការជ្រើស រើស រវាងកម្ចីដែលមានការសងរំលោះ ឬ សងនៅចុងវគ្គ។
អតិថិជនល្អដែលបានសងបំណុលមក គ្រឹះស្ថាន អេ អឹម ខេ ត្រូវបានផ្តល់អោយនូវអត្ថប្រយោជន៍ ដែលទទួល បាននូវទឹកប្រាក់កម្ចីខ្ពស់ជាងមុន ហើយ អត្រាការប្រាក់នឹងត្រូវបាន បញ្ចុះសម្រាប់ លើក ក្រោយៗទៀត។​អតិថិជនដែលទទួលបានជោគជ័យអាចធ្វើការប្រើប្រាស់ឥណទានពិដាននិងឥណទានសង្រ្គោះបន្ទាន់ក្នុងករណីដែលមានតម្រូវការ។ចំពោះអតិថិជនដែលចង់ខ្ចីប្រាក់ដែលមានចំនួនច្រើនអាចធ្វើការជ្រើសរើសយកប្រភេទឥណទានឯកត្តជនរួម​មាន​ កម្ចីសម្រាប់ការពង្រីកអាជីវកម្ម និងកម្ចីតាមរដូវកាល។ ដោយសារតែចំនួននិង ហានិភ័យមានកម្រិតខ្ពស់ ដូចនេះ​រាល់កម្ចីខាងលើនេះតម្រូវអោយមានវត្ថុបញ្ចាំ និងអ្នកធានា។សម្រាប់អ្នករស់នៅជាយទីក្រុង ឬ​រាជធានីគ្រឹះស្ថានអេ ​អឹម ខេ បានផ្តល់នូវផលិតផលផ្សេងមួយទៀតគឺប្រាក់​កម្ចីដើម្បីគ្រួសារយើងដែលតម្រូវអោយ អតិថិជនមាន លំនៅដ្ឋានអចិន្ត្រៃយ៍វត្ថុបញ្ចាំនិងអ្នកធានា។

អតិថិជនរបស់គ្រឹះស្ថាន អេ អឹម ខេ ជាច្រើនទទួលនូវជោគជ័យយ៉ាងខ្លាំងក្នុងមុខជំនួញ រហូតដល់ពួកគេលែងមានតម្រូវការឥណទាន។នេះមានន័យថាពួកគេមានមូលធនលើសហើយមានបំណងចង់ធ្វើការវិនិយោគលើការ​សន្សំប្រាក់។ គ្រឹះស្ថាន អេ អឹម ខេ បានផ្តល់អោយអតិថិជនទាំងនេះនូវផលិតផលសន្សំមានដូចជាៈគណនីសន្សំងាយស្រួល គណនីសន្សំស្ថាប័ន គណនីមានកាលកំណត់​ (ដកប្រាក់ចុងវគ្គ)​ គណនីមានកាលកំណត់ (ដកការប្រាក់ប្រចាំខែ) គណនីមានកាលកំណត់សម្រាប់ស្ថាប័ន​ (ដកប្រាក់ចុងវគ្គ)​ និង គណនីអនាគត

អតិថិជន
យោងតាមការស្រាវជ្រាវ អតិថិជនរបស់យើងមានចរិកលក្ខណៈដូចខាងក្រោម៖   
  • អតិថិជនរបស់ គ្រឹះស្ថាន អេ អឹម ខេ ភាគច្រើនជាស្រ្តី។
  • ៦៣%នៃអតិថិជន គ្រឹះស្ថាន អេ អឹម ខេ ជាអក្ខរជន ហើយ​អតិថិជន​ជាងពាក់កណ្តាលនៃអតិថិជនសរុប (៥៦%)​បានចូល​រៀននៅបឋម​សិក្សា ចំណែក ១% ទៀតបញ្ចប់​អនុវិទ្យាល័យ និង % បានបន្ត​ការ​សិក្សា​ទៅ​ថ្នាក់ខ្ពស់ជាង។
  • ទំហំគ្រួសារជាមធ្យមមានចំនួន ៥.នាក់ ក្នុងមួយគ្រួសារ។ ក្នុងនោះមាន ២.៩នាក់ជាមនុស្សពេញវ័យ និង ២.៣នាក់ជា​កុមារ។
  • អតិថិជន គ្រឹះស្ថាន អេអឹមខេចំនួន៩%ប្រកបរបរកសិកម្មយ៉ាងហោចណាស់មួយមុខ ហើយ៩៥%ទៀតប្រកបរបរមិនមែនកសិកម្ម។លើសពីនេះទៅទៀតមានយ៉ាងតិចណាស់៩៦%ទទួលបានចំណូលតាមរយៈសកម្មភាពផ្សេងៗទៀត។
  • ចំណីអាហារ​ ការវិនិយោគលើរបរមិនមែន​កសិកម្ម ក៏ដូចជាការ​ទិញវត្ថុធាតុដើម សម្រាប់ការដាំដំណាំត្រូវបានចាត់ទុកជាចំណែកដ៏សំខាន់មួយក្នុងចំណាយរបស់គ្រួសារនៅតាមជនបទ។
  • ដើម្បីដោះស្រាយវិបត្តិសេដ្ឋកិច្ចនៅក្នុងគ្រួសារទាំងឡាយ អតិថិជន អេ អឹម ខេ ភាគច្រើនបានចំណាយប្រាក់សន្សំពីមុន(៨៦%)ឬខ្ចីលុយ/មាសឬអាហារពីប្រភពផ្សេងៗទៀត (៣២%) រួមទាំងការ ខ្ចីប្រាក់ពី អេ អឹម ខេ។​ យុទ្ធសាស្រ្តនៃការដោះស្រាយទាំងេនះ​អាច​រួម​បញ្ចូល​ទាំង​ការ​ជាន់គ្នាផងដែរ។
ជាទូទៅ ប្រាក់ចំណូល និង ចំណាយរបស់អតិថិជន គ្រឹះស្ថាន អេ អឹម ខេ មានលក្ខណៈជាលំហូរតាមរដូវកាល។ ប្រាក់ចំណូលដែលមានកម្រិតខ្ពស់​គឺស្ថិត​នៅ​ចន្លោះខែធ្នូ និងខែមេសា ដែលជារដូវលក់នូវផលដំណាំ និងបសុ​សត្វ។ ចាប់ពីខែមិថុនា ដល់ខែកក្កដា ប្រាក់ចំណូលមានកម្រិតទាប​បំផុត។ ចំពោះចំណូល ដែលបានមកពី​សកម្ម​ភាពមិនមែនកសិកម្មបានបង្ហាញពីលំហូរថេរពេញមួយឆ្នាំ។ ចំណែកប្រាក់ចំណាយរបស់គ្រួសារនៅ​ជនបទ មាន​ការកើនឡើងខ្ពស់នៅចន្លោះខែធ្នូ នៅក្នុងរដូវកាលនេះការ​ចំណាយលើពិធីបុណ្យទានផ្សេងៗ បានកើនឡើងគួរ​អោយកត់សម្គាល់។​ការចំណាយទាបបំផុតគឺនៅខែសីហា និងកញ្ញា។
















No comments:

Post a Comment